សហជីពសេរីកម្មករចេញផ្សាយរបាយការណ៍ថា ចំនួនកូដកម្មកើនឡើង៣៥ភាគរយក្នុងឆ្នាំ២០១៣
កាលពីម្សិលមិញ សហជីពសេរីកម្មករ បានចេញផ្សាយរបាយការណ៍អំពីកំណើនសរុបនៃចំនួនកូដកម្មនៅតាមសាខាមូលដ្ឋានរបស់ខ្លួនកាលពីឆ្នាំមុន ពោលគឺចំនួនកូដកម្មសរុបបានកើនឡើងដល់១៣៦ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០១៣ បើប្រៀបធៀបជាមួយឆ្នាំ២០១២ដែលមាន១០១កូដកម្ម ដែលសមាជិករបស់ខ្លួនបានធ្វើ ឬក៏កើនឡើង៣៥ភាគរយ បើធៀបរវាងឆ្នាំទាំងពីរនេះ។ បើបូកបញ្ចូលកូដកម្មទាំង២៤១ដែលធ្វើឡើងដោយសមាជិកសហជីពសេរីកម្មករកាលពីខែធ្នូ អំឡុងកូដកម្មទូទាំងប្រទេស ដែលបានបណ្តាលឲ្យនគរបាលបាញ់សម្លាប់កម្មករប្រាំនាក់ និងបាញ់ឲ្យរងរបួសជាង៤០នាក់ផ្សេងទៀត កាលពីថ្ងៃទី៣ ខែមករា សហជីពនេះបានរាយការណ៍ថា កូដកម្មមានចំនួន៣៨១ កាលពីឆ្នាំមុន។ លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានឲ្យដឹងថា ស្ថានភាពកាន់តែច្របូកច្របល់ក្នុងវិស័យកាត់ដេរក្នុងចំណោមកម្មករជាសមាជិករបស់ខ្លួន ដោយសារតែថ្លៃចំណាយក្នុងការរស់នៅកើនឡើង។ លោកបានមានប្រសាសន៍ថា “មានកូដកម្មនិងសកម្មភាពតវ៉ាកើនឡើងកាន់តែច្រើន ដោយសារតែអតិផរ ណា ទើបកម្មករត្រូវទាមទារប្រាក់ខែខ្ពស់ជាងមុន។ ក្នុងពេលជាមួយគ្នានេះដែរ កម្មកររោងចក្រក៏ត្រូវបានបង្ខំឲ្យធ្វើការបន្ថែមម៉ោងទៀតផង”។ …
សេក ឧត្តម
http://www.cambodiadailykhmer.com/news/9377/