មិត្ត​ភក្តិ​របស់​អ្នក​យក​ព័ត៌មាន​ដែល​បាត់​ខ្លួន​ខឹង​នគរ​បាល​ថា គ្មាន​ឆន្ទៈ​សើុប​អង្កេត​

មិត្ត​ភក្តិ​របស់​អ្នក​យក​ព័ត៌មាន​ជន​ជាតិ​កាណាដា លោក ដេវ វ៉ក​ឃើ ដែល​បាត់​ខ្លួន​យ៉ាង​​អាថ៌​កំបាំង​កាល​ពី​ក្នុង​ខែ​កុម្ភៈ​ និង​ដែល​ត្រូ​វ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​សប្តាហ៍​មុន​នោះ​ បាន​សម្តែង​កំហឹង​កាល​ពី​ម្សិល​មិញ ចំពោះ​នគរបាល​កម្ពុជា​ដែល​គ្មាន​ឆន្ទៈ​សើុប​អង្កេត​ការ​ស្លាប់​បុរស​វ័យ​៥៨​ឆ្នាំ​រូប​នេះ​។ រយៈ​ពេល​ពីរ​ខែ​កន្លះ​បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​រូប​នេះ​បាត់​ខ្លួន​ក្រោយ​​ដើរ​កម្សាន្ត​ ក្មេង​ប្រុស​ពីរ​នាក់​បាន​ប្រទះ​ឃើញ​សាក​សព​របស់​លោក​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នៅ​ជិត​ប្រាសាទ​អង្គរ​ធំ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។ លោក​ ធើ​រី​ ខមែន​ (TerryCorman) ជា​មិត្ត​ភក្តិ​មួយ​ជីវិតរបស់​សាក​សព​នេះ​បាន​លើក​ឡើង​តាម​អីុ​ម៉េល​ថា តាំង​ពី​ពេល​នោះ​មក​ នគរបាល​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​ណាស់ក្នុង​ការ​សើុប​អង្កេត។ លោក​បាន​ឲ្យ​ដឹង​ថា “យើង​ជា​មិត្ត​ភក្តិ​របស់​លោក ដេវីដ នៅ​ទូទាំង​ពិភព​លោក​សុទ្ធតែ​ខ្វល់​ខ្វាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​រយៈ​ពេល​១១​សប្តាហ៍​កន្លង​​មក​នេះ​”។ លោក​បាន​បន្ថែម​ថា ការ​សន្មតរបស់​នគរបាល​ដែល​​ថា មិត្ត​ភក្តិ​របស់​លោក​បាន​ដើរ​ចម្ងាយ​១៣​គីឡូ​ម៉ែត្រ​ទៅ​ប្រាសាទ​អង្គរ​ធំ​នោះ មិន​សម​ហេតុផល​ឡើយ​ ពី​ព្រោះ​គាត់​ឈឺ​ជង្គង់​ មិន​​អាច​​ដើរបាន​ឆ្ងាយ​ទេ។ …

Simon Henderson និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/14182/