កម្មករនិយោជិតបានទទួលសំណងវិញ
ក្រសួងការងារ កាលពីថ្ងៃអង្គារ បានចេញឈ្មោះរោងចក្រចំនួន ៤ ដែលកម្មករនឹងទទួលបានសំណងវិញ បន្ទាប់ពីនិយោជករបស់ពួកគេបានរត់ ជាមួយនឹងប្រាក់ខែដែលជំពាក់ និងការបណ្តេញចេញ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារមានប្រសាសន៍ថា កម្មករដែលត្រូវបានថៅកែរត់ចោលនៅរោងចក្រ Benoh Apparel រោងចក្រកាត់ដេរ យូហ្វា រោងចក្រ Great Honour Textile និងរោងចក្រ Chung Fai Knitwear នឹងទទួលបានប្រាក់សំណង នៅក្នុងសប្តាហ៍ក្រោយ។ ក្រសួងបានប្រកាសថា កម្មករនៅរោងចក្រចំនួន ៩ នឹងទទួលបានសំណង ប៉ុន្តែស្ថានភាពនៃរោងចក្រចំនួន ៥ ផ្សេងទៀត នៅតែមានភាពមិនច្បាស់លាស់ នៅថ្ងៃអង្គារ។ …
យន់ ស៊ីនាត and Daphne Chen
https://www.phnompenhpost.com/national/garment-workers-be-reimbursed