អាជ្ញាធរ​អំពាវនាវ​ឲ្យ​កម្មករ​ស្ងប់ស្ងាត់​រឿង​ប្រាក់​ឈ្នួល

ស្វាយរៀងៈ អាជ្ញាធរ​ខេត្ត ស្វាយរៀង បាន​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ទាំង​អស់​ត្រូវ​រក្សា​ភាព​ ស្ងប់ស្ងាត់ រង់ចាំ​ក្រសួង ការងារ ពិភាក្សា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ខណៈ​ដែល​កម្មករ​មួយ​ក្រុម​បាន​បំផុស​ឲ្យ​កម្មករ​នៅ​គ្រប់​រោងចក្រ​ក្នុង ខេត្ត​នេះ​ងើប​ឡើង​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៥៤ ដុល្លារ ក្នុង​មួយ​ខែ។ បច្ចុប្បន្ន​កម្មករ​ទទួល​បាន​ប្រាក់​ខែ​គោល ៨១ ដុល្លារ ហើយ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត ២៨ ខែ កក្កដា មក ក្រុម​មេ​ដឹក​នាំ​សហជីព​កំពុង​តែ​ធ្វើ​ចលនា​ទាមទារ ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យ​បាន ១៥៤ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ការ​ទាមទារ​នេះ កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាប់​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិភាក្សា។ លោក ហាស់ ប៊ុនធី ប្រធាន មន្ទីរ ការងារ ខេត្ត ស្វាយរៀង បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កម្មករ​ប្រហែល ៣ ម៉ឺន​នាក់ មក​ពី​រោងចក្រ​ចំនួន​ជាង ៤០ នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ឈប់​សម្រាក​តាំង​ពី​រសៀល​ថ្ងៃ​ចន្ទ និង​ថ្ងៃ​ម្សិលមិញ ដើម្បី​ចៀសវាង​ការ​កើត​មាន​អំពើ​ហិង្សា​ណា​មួយ ដោយ​សារ​តែ​មាន​កម្មករ​មួយ​ចំនួន​បាន​ដើរ​អុក​ឡុក​និង​ជំរុញ​ឲ្យ​កម្មករ ផ្សេង​ទៀត ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។...

មុំ គន្ធា
http://www.postkhmer.com/index.php/national/1-national-news/108002-2013-12-18-03-42-59