ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាល្លឺម៉ង់ អាច​នឹងមាន​សម្ទុះ​កើនឡើង​

​ប្រធានាធិបតី​ប្រទេស​អាល្លឺម៉ង់ លោក FrankWalter Steinmeier ព្រមទាំង​គណៈប្រតិភូ បានធ្វើ​ដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ពីថ្ងៃ​ទី​ ១៤-១៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ តាម​ការអញ្ជើញ​របស់ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី​។ លោក FrankWalter Steinmeier គឺជា​ប្រធានាធិបតី​អាល្លឺម៉ង់​ទី​១ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​។​ តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ទំនិញ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា​អាល្លឺម៉ង់ ក្នុង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប ១ ២៤៦,៩០៤​ លាន​ដុល្លារ កើនឡើង ១៩,៣​ ភាគរយ​ពី ១ ០៤៥,៣៦៦​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១​។ ទំហំ​ទឹកប្រាក់​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ គឺ​ស្មើនឹង ២,៣៧៨ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ ​២០២២​។ …

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-16-2014-247065.html