ក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗលំដាប់ពិភពលោកត្រូវបានភ្ជាប់ទៅនឹងរោងចក្រកាត់ដេរដែលអាម៉ាស់មុខ
ក្រុមហ៊ុនដែលត្រូវបានដាក់បញ្ចូលបន្ថែមចុងក្រោយបំផុតទៅក្នុងបញ្ជីឈ្មោះរោងចក្រគោរពច្បាប់តិចរបស់អង្គការពលកម្មអន្តរជាតិ ILO ផលិតសម្លៀកបំពាក់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនសម្លៀកបំពាក់កីឡា Kappa របស់អីុតាលី និងក្រុមហ៊ុនលក់រាយដ៏ធំ Walmart ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំសហជីពម្នាក់នៅរោងចក្រដែលប្រើប្រាស់ស្លាកយីហោទាំងនេះលើសម្លៀកបំពាក់ដែលសមាជិករបស់គាត់កាត់ដេរ។ កាលពីសប្តាហ៍មុន រោងចក្រហុងតាក់ (Hung Tak Garment ) ត្រូវបានដាក់ចូលបន្ថែមទៅក្នុងក្រុម “រោងចក្រគោរពច្បាប់តិចបំផុត” នៃសន្ទស្សន៍តម្លាភាពរបស់កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា (BFC) នៃអង្គការ ILO។ ក្រុមអធិការកិច្ចរបស់ BFC បានរកឃើញ១៩ចំណុចដែលរោងចក្រនេះ មិនបានបំពេញតាមបទដ្ឋានជាមូលដ្ឋាន រួមទាំងការកាត់ប្រាក់ខែខុសច្បាប់ និងការមិនផ្តល់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ឬគិតប្រាក់បៀរវត្សរ៍ឲ្យកម្មករសម្រាប់ការសុំច្បាប់ឈប់សម្រាកពេលមានជំងឺផងដែរ។ …
ស៊ុន ហេង និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/17089/