ក្រុមហ៊ុន​សម្លៀក​​​បំពាក់ល្បីៗលំ​ដាប់​​​ពិភព​​​លោកត្រូវ​​​បាន​​​ភ្ជាប់​​​ទៅ​​​នឹង​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​អាម៉ាស់​​​មុខ​​​

ក្រុម​ហ៊ុន​ដែលត្រូវ​បាន​ដាក់​បញ្ចូល​​​​បន្ថែម​​​​​​ចុង​​​ក្រោយ​​​បំផុត​​​​ទៅក្នុង​​​បញ្ជី​​​​​ឈ្មោះ​​​​រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILO  ផលិត​​​សម្លៀក​​​បំពាក់​​​ផ្គត់ផ្គង់​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​កីឡា​​​ Kappa របស់​​​អីុតាលី និង​​​ក្រុមហ៊ុន​​​លក់​​​រាយ​​​ដ៏​​​ធំ​​​ Walmart ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​​​ដែល​​​​ប្រើ​ប្រាស់​​​​ស្លាក​យីហោ​​​​​ទាំង​​​​​​នេះ​​​លើ​​​សម្លៀក​​​បំពាក់​​​ដែល​​​សមាជិក​​​របស់​​​គាត់​​​កាត់​​​ដេរ។ កាល​​​ពី​​​សប្តាហ៍​​​មុន រោង​​​ចក្រ​​​ហុងតាក់ (Hung Tak Garment ​​​​​​​​) ត្រូវ​​​បាន​​​ដាក់​ចូល​​​​បន្ថែម​​​ទៅ​​​ក្នុង​​​ក្រុម​​​ “រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​បំផុត” នៃ​​​សន្ទស្សន៍​​​តម្លាភាព​​​​​​របស់​​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អប្រសើរ​​​នៅកម្ពុជា (BFC) ​​​នៃអង្គការ​​​ ILO។ ក្រុម​​​អធិការកិច្ច​​​របស់​​​ BFC បាន​​​រក​​​ឃើញ​​​១៩​​​ចំណុច​​​ដែល​​​រោង​​​ចក្រ​​​នេះ មិន​​​បាន​​​បំពេញ​​​តាម​​​បទ​​​ដ្ឋាន​​​ជា​​​មូល​​​ដ្ឋាន​​​ រួម​​​ទាំង​​​ការ​​​កាត់​​​ប្រាក់​​​ខែ​​​ខុស​​​ច្បាប់​​​ និ​​​ងការ​​​មិន​​​ផ្តល់​​​ច្បាប់​​​ឈប់​​​សម្រាក​​​ប្រចាំ​​​ឆ្នាំ​​​ ឬ​​​គិត​​​ប្រាក់​​​បៀរ​​​វត្សរ៍​ឲ្យ​​​កម្ម​​​ករ​​​​​​សម្រាប់​​​ការ​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​​​​ពេល​​​មាន​​​ជំងឺ​​​ផង​​​ដែរ។ …

ស៊ុន​ ហេង និង ហ៊ូលលី រ៉ូបិនស៊ិន
http://www.cambodiadailykhmer.com/news/17089/