អង្គការ​​​ជាតិ​​​និង​​​អន្តរជាតិ​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​​​​​​​អំពើ​​​ហិង្សា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ

អង្គការ​​​សហប្រជាជាតិ​​​​​​ និ​​​ង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​​​​បាន​​​ថ្កោល​​​ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​​​​​​​ការ​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​បណ្ដេញ​​​​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​ពី​​​​​​ទីលាន​​​ប្រជា​ធិប​តេយ្យ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ព្រម​​​ទាំង​​​ការ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​​​​មាន​​​ការ​​​តវ៉ា​​​ជា​​​សាធារណៈ​​​នៅ​​​ក្នុង​​​រាជធានី​​​។ … កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មករា​​​ ពាក់ព័ន្ធ​​​នឹង​​​ការ​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​​​រវាង​​​​​​កង​​​រាជអាវុធ​​​ហត្ថ​​​ និង​​​កម្ម​​​ករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ដែល​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​បាតុករ​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​ជាង​​​២០​​​នាក់​​​ទៀត​​​រង​​​របួស​​​ដោយ​​​សារ​​​​​​គ្រាប់​​​កាំ​​​ភ្លើង​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​។ លោក​​​ យឹម​​​ សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក​​្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សម រង្ស៊ី និង​​​លោក​​​ កឹម​​​ សុខា នឹង​​​គោរព​​​តាមដីកា​​​កោះ​​​ហៅ​​​នេះ​​ និង​​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​រហូត​​​ដល់​​​កាល​​​បរិច្ឆេទ​​​របស់​​​តុលាការ​​​។ នៅ​​​ម៉ោង​​​ប្រហែល​​​១១ និង​​​៣០​​​នាទី​​​ព្រឹក​​​​​​ថ្ងៃ​​​សៅរ៍​​​ បុរស​​​ជាង​​​១០០​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​​​​​​​ពាក់​​​មួក​​​​​​ការពារ​​​សុវត្ថិភាព​​​ និង​​​ប្រដាប់​​​ដោយ​​​ដំបង​​​ដែក​​​ ដំបង​​​ឈើ ពូថៅ​​​ និង​​​ដំបង​​​ឆក់​​​ បាន​​​សម្រុក​​​ចូល​​​ទៅ​​​ក្នុង​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​ ​​​ដេញ​​​អ្នក​​​គាំទ្រ​​​​​​ និង​​​​​​ព្រះ​​​សង្ឃ​​​ពីរបី​​​រយ​​​នាក់​​​​​​ដែល​​​ជា​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ឲ្យ​​​ចេញ​​​ពីទីលាន​​​នេះ​​​ និង​​​​​​បាន​​​វាយ​​​អ្នក​​​​​​​​​ព្យាយាម​​​​​​​​​រត់​​​គេច​​​ខ្លួន​​​។ នគរបាល​​​ប្រឆាំង​​​កុប​​​កម្ម​​​និង​​​កង​​​រាជអាវុធ​​​ហត្ថ​​​រាប់​​​រយ​​​នាក់​​​បាន​​​បិទ​​​ទីលាន​​​នេះ​​​ និង​​​​​​ឃ្លាំ​​​មើល​​​​​​នៅ​​​ពេល​​​​​​ដែល​​​​​​ជន​​​សីុវិល​​​ជា​​​ច្រើន​​​ក្រុម​​​​​​ដែល​​​ពាក់​​​បូរ​​​ដៃ​​​ពណ៌​​​ក្រហម​​​​​​និង​​​​​​សន្ដិសុខ​​​​​​ក្រុង​​​បាន​​​វាយ​​​​​​អ្នក​​​នៅ​​​ក្នុង​​​ទីលាន​​​នេះ​​​និង​​​រុះរើ​​​តង់ វេទិកា និង​​​​​​កន្លែង​​​ដុត​​​​​​ទៀន​​​​​​​​​ធូប​​​ ដែល​​​បាតុ​​​​ករ​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បង្កើត​​​​​​ឡើង​​​​​​​​​ជាង​​​បី​​​សប្ដាហ៍​​​មក​​​ហើយ​​​ ដើម្បី​​​​​​ធ្វើ​​​ជា​​​កន្លែង​​​ជួប​​​ជុំ​​​គ្នា​​​ទាមទារ​​​ឲ្យ​​​លោក​​​ ហ៊ុន​​​ សែន​​​ ចុះ​​​ចេញ​​​ពី​​​តំណែង​​​។ អាជ្ញាធរ​​​ក្រុង​​​ភ្នំពេញ​​​​​​​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដំណាល​​​គ្នា​​​ចំនួន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​ ដោយលើក​​​ឡើង​ថា ទោះ​​​បី​​​ជា​​​បាតុកម្ម​​​នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​​​​​​​ធ្វើ​​​​​​ឡើង​​​ដោយ​​​​​​អហិង្សា​​​ក៏​​​ដោយ​​​ ក៏ការ​​​តវ៉ា​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​កំពុង​​​​​​ក្លាយ​​​ជា​​​ហិង្សា​​​នៅ​​​កន្លែង​​​ផ្សេង​​​ទៀត​​​​​​ដែរ​​​។ … នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ទី​​​២ សាលា​​​រាជ​ធានី​​​បាន​​​បដិសេធ​​​​​​ថា មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដើម្បី​​​បោស​​​សម្អាត​​​ទីលាន​​​ប្រជាធិប​​​តេយ្យ​​​ទេ​​​ ថ្វីបើ​​​សាក្សី​​​និង​​​​​​រូប​​​ថត​​​បង្ហាញ​​​ថា ព្រះ​​​សង្ឃ​​​ត្រូវ​​​បាន​​​​​​សន្ដិសុខ​​​ក្រុង​​​វាយ​​​​​​នឹង​​​ដំបង​​​ក៏​​​ដោយ​​​។ ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​​​​ការណ៍​​​ដាច់​​​​​​ដោយ​​​ឡែក​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​ដើម្បី​​​ពន្យល់ប្រាប់​​​ថា សេរីភាព​​​ក្នុង​​​​​​ការ​​​ជួប​​​ជុំ​​​​​​នៅ​​​ក្នុង​​​ទីក្រុងត្រូវ​​​​​​ផ្អាក​​​ជា​​​បណ្ដោះ​​​អាសន្ន​​​។ ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “នៅ​​​ក្នុង​​​បរិបទ​​​នេះ​​​និង​​​​​​ដើម្បី​​​ធានា​​​សន្ដិសុខ​​​ និង​​​សណ្ដាប់​​​​​​ធ្នាប់​​​សាធារណៈ​​​​​​​​​ ការ​​​ធ្វើ​​​បាតុកម្ម​​​ និង​​​ការ​​​ហែ​ក្បួន​​​​​​​​ត្រូវ​​​បញ្ឈប់​​​​​​ជា​​​បណ្ដោះ​​​អាសន្ន​​​រហូត​​​ដល់​​​​​​ស្ថានភាព​​​​​​សន្ដិសុខ​​​ និង​​​​​​សណ្ដាប់​​​ធ្នាប់​​​​​​វិល​​​មក​​​រក​​​​​​ភាព​​​ធម្មតា​​​វិញ​​​”។ បន្ទាប់ពី​​​​​​មាន​​​ការ​​​ដេញ​​​​​​អ្នក​​​តវ៉ា​​​ចេញ​​​ពី​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​លុប​​​ចោល​​​ការ​​​ហែក្បួន​​​​​​ដែល​​​​​បាន​​​គ្រោង​​​ទុក​​​​​​នៅ​​​ក្នុង​​ទីក្រុង​​​ភ្នំពេញ​​​កាលពី​​​ម្សិល​មិញ​​​ ដែល​​​គណបក្ស​​​ប្រឆាំង​​​អះអាង​​​ថា​​​ គឺ​​​ជា​​​ការ​​​ហែក្បួន​​​​​​ដ៏​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​រាជធានី​​​​​​។ លោក​​​ សុរិយា ស៊ូបេឌី ប្រេសិត​​​​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​សម្ដែង​​​​​​កង្វល់​​​​​​ចំពោះ​​​​​​សកម្ម​​​ភាព​​​របស់​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ការ​​​​​​​​​គាបសង្កត់​​​​​​សិទ្ធិ​​​​​​សេរី​​​ភាព​​​នៃ​​​ការ​​​ជួប​​​ជុំ​​​​​​ដោយ​​​អហិង្សា​​​។ លោក​​​ ស៊ូបេឌី បាន​​​សរ​​​សេរ​​​តាម​​​អីុម៉េល​​​​​​ថា “ខ្ញុំ​​​គិត​​​ថា​​​​​​ វិធានការ​​​​​​ណាមួ​​យ​​​របស់​​​រដ្ឋាភិ​​​បាល​​​​​​ត្រូវ​​​ស្រប​​​តាម​​​​​​ច្បាប់​​​​​​ ភាព​​​ចំាបាច់​​​និង​​​​​​ភាព​​​សម​​​ស្រប​​​”។ …

Colin Meyn និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/9089/