រដ្ឋាភិបាល​សម្រេច​ផ្អាក​ការដឹកឈើ​ចេញ​ពី​តំបន់​សង់​ទំនប់​សេសាន​ ២

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោម ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ផ្អាក​ការ​ឈូសឆាយ នៅ​ដីសម្បទាន​សេដ្ឋកិច្ច​ «​ជាបន្ទាន់​រហូត​ដល់​ការបោះឆ្នោត​ជាតិ​»​ ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​រួច ខណៈ​ដែល​អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ចង់​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​ជា​ស្ថាពរ​តែម្តង ដោយសារ​តែ​អស់​ឈើ​ស្រប​ច្បាប់​។ ការសម្រេច​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ សជណ ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ​ដោយ​ឆ្លើយតប​ទៅ​នឹង​លិខិត​ស្នើសុំ​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ​កន្លង​មក​។

ផាក់ ស៊ាងលី
http://bit.ly/2oD9eFu