រដ្ឋាភិបាលត្រួតពិនិត្យរបាយការណ៍មុនកិច្ចប្រជុំអង្គការសហប្រជាជាតិ
កាលពីម្សិលមិញ គណៈប្រតិភូអង្គការសហប្រជាជាតិបានជួបជាមួយរដ្ឋាភិបាល ដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍មួយស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកឡើងបីចំណុចទាក់ទងនឹងគំនិតផ្តួចផ្តើមការគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ យោងតាមអង្គការសហប្រជាជាតិ គណៈប្រតិភូរបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅញូវយ៉កចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកក្កដា។ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងគណៈប្រតិភូរបស់លោកស្រីកាលពីថ្ងៃម្សិលមិញបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នៅរាជធានីភ្នំពេញ។ …
ឃួន ណារីម
https://www.khmertimeskh.com/50601323/government-reviews-report-ahead-of-un-meeting-2/