អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​កោះ​​​ហៅ​​​និស្សិត​​​ម្នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សរសេរ​​​តាម​​​ហ្វេសប៊ុក

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​ បាន​ហៅ​​​និស្សិត​​​​​ម្នាក់​​​នៅ​សាលា​​​សារព័ត៌មាន​​​របស់​​​រដ្ឋ​​​​​​មួយ​​​ឲ្យ​​ទៅ​​​ជួប​​គាត់​​​នៅ​​​ការិយាល័យ​​​របស់គាត់​​​ បន្ទាប់ពី​​​និស្សិត​​​រូប​​​នេះ​​បាន​​​សរសេរ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​នាង​​​សួរ​​​អំពី​​​អត្ថន័យ​​​នៃ​​​បាឋកថា​​​ដែល​​​លោក​​​បាន​​​ថ្លែង​​​កាលពី​​​សប្ដាហ៍មុន​​​។ កាលពីថ្ងៃ​​​ព្រហស្បតិ៍ លោក ផៃ ស៊ីផាន បាន​​​ថ្លែង​​​អំពី​​​ការ​​​ធ្វើ​​​ជា​​​អ្នក​​​នាំពាក្យ​​​ទៅកាន់​​​និស្សិត​​​ឆ្នាំទី២ ប្រហែល​​​២០​​​នាក់​​​នៅ​​​ដេប៉ាតឺម៉ង់​​​ប្រព័ន្ធផ្សព្វផ្សាយ និង​​​សារគមនាគមន៍​នៃសាកល​​​វិទ្យាល័យ​​​ភូមិន្ទភ្នំពេញ មុន​​​​​​ពេល​​​បើក​​​ឱកាស​​​ឲ្យ​​​និស្សិត​សួរ។ សំណួរ​​​ផ្ដោត​​​លើ​​​ការ​​​ក្ដោប​​​ក្ដាប់​​​ដ៏តឹង​​​រ៉ឹង​​​របស់​​​រដ្ឋាភិបាល​​​លើ​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ដោយ​​​និស្សិតម្នាក់​​​បាន​​​សួរ​​​ពីមូល​​​ហេតុ​​​ចំពោះការ​​​មិន​​​ផ្ដល់​​​អាជ្ញាប័ណ្ណទូរទស្សន៍​​​ដល់​​​លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​មួយ ដែល​​​មាន​​​ទំនាក់​​​ទំន​ង​​​ដោយ​​​ចំហ​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ … និស្សិត​​​ផ្នែក​​​សារព័ត៌មាន​​​ឈ្មោះ តិច ចាន់រចនា បាន​​​សរសេរ​​​នៅតាម​​​ហ្វេសប៊ុក​​​ក្រោយ​​​ពី​​​បាឋកថា​​​នោះ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​និយាយ​​​អំពីអ្វីទេ ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​បរិយាកាស​​​អស់។ លោក ផៃ ស៊ីផាន បាន​​​បញ្ជាក់​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​ហៅ​​​កញ្ញា ចាន់រចនា ឲ្យ​​​មកជួប​​​ ប៉ុន្តែ​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ពី​​​ខ្លួន​​​លោក​ប៉ុណ្ណោះ​​ ក្រោយ​​​ពី​​​មាន​​​ការ​​​ភាន់​​​ច្រឡំ​​​របស់​​​និស្សិត​​​រូប​​​នេះ​​​។ …

Alex Willemyns និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/14277/