រដ្ឋាភិបាល​​​កម្ពុជា ​ទាមទារ​​ឲ្យ​​ប្រទេស​វៀតណាម​​គោរពខ្សែ​បន្ទាត់​​​ព្រំដែន​

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​​បញ្ជូន​កំណត់ទូត​មួយ​ដែល​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​ឲ្យ​ប្រទេស​ជិត​ខាង​ប៉ែក​ខាង​កើត​របស់​ខ្លួន​មួយនេះ “គោរព​ខ្សែ​បន្ទាត់​ព្រំដែន” បន្ទាប់ពី​ការ​ចុះ​ធ្វើ​អធិការកិច្ច​​​ដោយ​​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា អាជ្ញាធរ​​វៀតណាម​បានជីក​ស្រះ​​ចំនួន​ប្រាំ​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/25762/