មាន​លេចឮ​ថា​ កូនលោក​ ស​ ខេ​ង​ នឹង​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​ ព្រះ​សីហ​នុ​

អភិបាលខេត្ត​ ព្រះ​សីហ​នុ​ លោក​ ស្បោង​ សា​រ៉ាត​ នឹង​ត្រូវ​ឲ្យ​ចូល​និវត្តន៍​នៅ​ខែ​ មេ​សា​ ស្រប​ពេល​ដែល​មានការ​អះអាង​ថា​ លោក​ ស​ សុខា​ ដែល​ជា​កូនប្រុស​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ នឹង​ចូល​ទៅ​ជំនួស​តំណែង​លោក​ ស្បោង​ សា​រ៉ាត​។​ ​បន្ទាប់​ពី​ចូល​និវត្តន៍​នៅ​ខែ​ មេ​សា​ លោក​ ស្បោង​ សា​រ៉ាត​ ត្រូវ​បាន​គេ​អះអាង​ថា​ នឹង​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ព្រៃវែង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ខែ​ ឧសភា​។​ ​ជាមួយ​គ្នា​នេះ​តាម​ប្រភព​ក្រៅផ្លូវការ​បាន​អះអាង​ថា​ តំណាងរាស្ត្រ​វ័យក្មេង​ មណ្ឌល​ ព្រៃវែង​ លោក​ ស​ សុខា​ ដែល​ជា​កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ នឹង​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​ ព្រះ​សីហ​នុ​ ជំនួស​លោក​ ស្បោង​ សា​រ៉ាត​ ប៉ុន្តែ​ មិន​មាន​ប្រភព​ផ្លូវការ​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​កាលពី​ម្សិលមិញ​។​ …

មាស សុខជា
http://www.postkhmer.com/national/1-national-news/111100-2014-02-25-03-40-08