រដ្ឋាភិបាលហាមការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ក្រុមមន្ត្រីនៅក្រសួងព័ត៌មានបានលើកឡើងកាលពីម្សិលមិញថា ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់នឹងត្រូវ ហាមមិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅអំឡុងម៉ោង៦ល្ងាចដល់ម៉ោង៨យប់ ព្រោះម៉ោងនេះជាម៉ោងសំខាន់ដែលមនុស្សមើលច្រើនដោយចាប់ផ្ដើមនៅខែក្រោយនេះ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីការបើកបរដោយស្រវឹង។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា បម្រាមរយៈពេលពីរម៉ោងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា ចំណែកឯការហាមទាំងស្រុងមិនឲ្យផ្សព្វផ្សាយគ្រឿងស្រវឹងវិញនឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ។ …