មន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារឲ្យកសិករ
មន្រ្តីជាន់ខ្ពស់កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការ ស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តី បារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុកពិសេសផលិតផល កសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេសជិតខាងសម្រាប់ការនាំ ចេញ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកាលពី សៅរ៍ថា បញ្ហានៃការស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកមានសារៈសំខាន់ ដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកបញ្ហានេះជាអាទិភាពមួយ ហើយក្រសួងពាណិជ្ជកម្មក៏កំពុងយកចិត្តទុកដាក់តាមរយៈការធ្វើ ទស្សនកិច្ចនៅប្រទេសជាច្រើនដើម្បីស្វែងរកទីផ្សារថ្មីៗ និងទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅ កម្ពុជា។ ក្នុងនោះមាន ប្រទេសបារាំង ហ្វីលីពិន កាណាដា ជប៉ុន អាស៊ែបៃហ្សង់ បេឡារុស និងមីយ៉ាន់ម៉ា ជាដើម។ …
ចាន់ មុយហុង
http://bit.ly/1lAE7ml