គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ត្រូវ​ដាក់​ឲ្យ​ប្រើ

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ម្សិល​មិញ​ បាន​ដាក់​ឲ្យ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​ និង​សេដ្ឋកិច្ច​តំបន់​ និង​ពិភពលោក។

គោលនយោបាយ​ថ្មី​ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ និង​ជួយ​ជំរុញ​ឲ្យ​ចំណែក​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្រៅ​ពី​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កើន​ឡើង ​ជំរុញ​ការ​នាំ​ចេញ​កសិផល​កែច្នៃ និង​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​តម្លៃ​អគ្គិសនី បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ភ័ស្តុភារ​ក៏​ដូច​ជា​បញ្ហា​អភិវឌ្ឍន៍​មូល​ដ្ឋាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស ​និង​ជំនាញ​អាទិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​។ …

 

ស ច័ន្ទដារ៉ា និង Ananth Baliga
http://bit.ly/1Vcj3mg