ក្រុម​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ណូរូ​​ ដើម្បីសួរសុខទុក្ខ​​​ជន​​​ភៀស​​​ខ្លួន

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាល​​​ី​​​បាន​​​លើក​​​ឡើង​​​ថា គណៈ​​​ប្រតិភូ​​​នៃមន្ត្រី​​កម្ពុជា​​​ បាន​​​មក​​​​​​ដល់​​​​​​ប្រទេស​​​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទី​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឃុំ​​​ខ្លួន​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​រាប់​​​រយ​​​នាក់​​​ ហើយ​​​សង្ឃឹម​​​ថា យ៉ាងហោចណាស់​នឹង​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​​​​គេ​​​មួយ​​​ចំនួន​​​ឲ្យ​​​មក​​​តាំង​​​ទី​​​លំនៅ​​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា។ កាល​​​ពី​​​ខែ​​​កញ្ញា​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹងប្រាក់​​​​ជំនួយ​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​​​​​សម្រាប់​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្រោយ​​​។ …

ហ្សមប៊រ ភីធឺរ៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21880/