រដ្ឋាភិបាល​គ្រោង​​​​​ដំឡើង​ឧបករណ៍​លួច​ស្តាប់​យក​ការណ៍​​លើ​​បណ្តាញ​​​ទូរស័ព្ទ និង​អិុនធឺណិត

មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយរូប​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​​កំពុង​មាន​គម្រោង​ដំឡើង​ឧបករណ៍​​លួច​ស្ដាប់សំឡេង​​​​លើ​បណ្ដាញ​របស់​​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត និង​អុីនធើណិត​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស ដោយ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភចំពោះ​​​​​​​​​​អធិការកិច្ច​ដែល​ក្រសួង​មហាផ្ទៃ​ បាន​អនុវត្ត​ដោយ​ស្ងាត់ៗទៅលើ​​បណ្ដាក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅក្នុង​​​​ប្រទេស​​កាលពី​ខែ​តុលា។ លោក ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​​ពី​ថ្នាក់​លើ​ដើម្បី​​ដំឡើង​ឧបករណ៍​ស្ដាប់​សំឡេង​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​យើង​​នៅ​ពេល​នេះគឺ​ថា យើង​អាច​គ្រប់គ្រង​​បាន​​​ដោយ​តឹង​រ៉ឹង​លើ​​​អ្នក​​ប្រើ​ប្រាស់​ [បណ្តាញ​] អុីនធើណិត​ និង​ទូរស័ព្ទ​ចល័ត​”។ …

អូន ភាព និង ហ្ចចស៊្សូ វីលវូហ្ល
http://www.cambodiadailykhmer.com/news/21137/