កម្ពុជា​ច្រាន​ចោល​អនុសាសន៍​​ស្តី​ពី​ការ​អប់រំ និង​សេរីភាព​សារព័ត៌មាន

កាល​​​ពីម្សិលមិញ ប្រទេសកម្ពុជា​​​បាន​​​ច្រាន​​​ចោល​​​អនុសាសន៍​​​ចំនួន​​​បួន​​​សម្រាប់​​​កែ​​​លម្អ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ខ្លួន​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​យក​​​ពី​​​ដំបូង​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​អំឡុង​​​ពេល​​​ត្រួត​​​ពិនិត្យ​​​ជា​​​ទៀង​ទាត់​​​ជាសាកល​​​លើក​​​ទី​​​២​​​នៅ​​​ឯក្រុម​​​ប្រឹក្សាសិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ក្នុង​​​ទីក្រុង​​​ហ្សឺណែវ។ កម្ពុជា​​​ក៏​​​ “បាន​​​កត់​​​សម្គាល់” ​​​អនុសាសន៍​​​ចំនួន​​​៣៨​​​ចំណុច​​​ផង​​​ដែរ​​​ ដែល​​​មាន​​​ន័យ​​​ថា ខ្លួ​​​ន​​​មិន​​​ទាន់​​​មាន​​​ការ​​​ប្តេជ្ញា​​​ចំពោះ​​​ការ​​​អនុវត្ត​​​អនុសាសន៍​​​ទាំង​​​នេះទេ ដោយ​​​មាន​អនុសាសន៍​​​មួយ​​​ចំនួន​​​ទាក់​​​ទង​​នឹង​​សេរីភាព​នៃ​ការ​​​បញ្ចេញ​​​មតិ និង​​​ការ​​​ជួប​​​ជុំ​​​ ព្រម​​​ទាំង​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​​​អាសន្ន​​​ហួស​​​កាល​​​កំណត់​​​។ អនុសាសន៍​​​ដែល​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​ទាំ​​ង​​​បួន​​​នេះ​​​ទាក់ទង​​​ទៅ​​​នឹង​​​ការ​​​ការ​​​ពារ​​​សេរីភាព​​​សារ​​​ព័ត៌​​​មាន​​​ដោយ​​ការ​មិន​ទទួល​ស្គាល់​មាត្រាស្តី​ពី​បទបរិហារកេរ្តិ៍​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ និង​​​មាត្រា​​​មួយ​​​នៅ​​​ក្នុង​​​ច្បាប់​​​សារព័ត៌មាន​ស្តី​​​ពីការ​​​ផ្សព្វផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ ការ​​​ធានា​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​អប់រំ​​​សម្រាប់​​​កុមារ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា ព្រម​​​ទាំង​​​កុមារ​​​ដែល​​​មាន​​​ដើម​​​កំណើត​​​ជា​​​​វៀតណាម ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ការ​​​រើស​​​អើង​​​ចំពោះ​​​កុមារ​​​ចេញ​​​ពី​​​ក្រុម​​​មនុស្ស​​​ដែល​​​ងាយ​​​រង​​​គ្រោះ​​​ និង​​មិន​សំខាន់ ព្រម​ទាំង​​​ការ​​​ដោះ​​​ស្រាយ​​​អត្រា​​​បោះ​​​បង់​​​ការ​​​សិក្សា​​​ឲ្យបាន​​​ច្រើន​​​ថែ​​​ម​​​ទៀត​​​។ …

ល័ររិន គ្រុធឺរ​
http://www.cambodiadailykhmer.com/news/16533/