រដ្ឋាភិបាល​​​អំពាវនាវ​​​សុំ​​​​​​មូល​​​និធិ​​​បន្ថែម​​​​​​ដើម្បី​​​ជួយ​​​ដល់​​​កិច្ច​​​ប្រឹងប្រែង​​​ស្ដារឡើង​​​វិញ​​​ក្រោយ​​​ទឹក​​​ជំនន់​​​

គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ខ្លួន​​​ត្រូវ​​​ការ​​​​​​​​​មូល​​​និធិ​​​២១៧​​​លាន​​​ដុល្លារ​​​​​​បន្ថែម​​​ទៀត​​​​​​ពី​​​ម្ចាស់​​​ជំនួយ​​​​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​នានា​​​ ដើម្បី​​​ជួយ​​​​​​​​​ដល់​​​កិច្ច​​​ប្រឹងប្រែង​​​​​​​​​ស្ដារ​​​ឡើង​​​វិញ​​​ក្រោយ​​​​​​​​​ទឹក​​​ជំនន់​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ និង​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១៣។ នៅ​​​ពេល​​​បញ្ចេញ​​​របាយការណ៍​​​ស្ដី​​​ពី​​​ប្រសិទ្ធ​​​​​​​​​​​ភាព​​​​​​នៃ​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹ​​​ង​​​គ្រោះ​​​ទឹក​​​ជំនន់​​​កាល​​​ពីឆ្នាំ​​​មុន​​​ អនុប្រធាន​​​គណៈកម្មា​​​ធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​​​​គ្រោះ​​​មហន្តរាយ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ពេល​​​នេះ​​​នៅ​​​ខ្វះ​​​មូល​​​និធិ​​​ច្រើន​​​​​​នៅ​​​ឡើយ​​​​​​សម្រាប់​​​​​​​​​ការ​​​ស្ដារ​​​ឡើង​​​វិញ​​​ក្រោយ​​​​​​ទឹក​​​ជំនន់​​​។ …

Matt Blomberg និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/12986/