រដ្ឋាភិបាលអំពាវនាវសុំមូលនិធិបន្ថែមដើម្បីជួយដល់កិច្ចប្រឹងប្រែងស្ដារឡើងវិញក្រោយទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយកាលពីម្សិលមិញថា ខ្លួនត្រូវការមូលនិធិ២១៧លានដុល្លារបន្ថែមទៀតពីម្ចាស់ជំនួយនិងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្ដារឡើងវិញក្រោយទឹកជំនន់កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០១៣។ នៅពេលបញ្ចេញរបាយការណ៍ស្ដីពីប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់កាលពីឆ្នាំមុន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ពេលនេះនៅខ្វះមូលនិធិច្រើននៅឡើយសម្រាប់ការស្ដារឡើងវិញក្រោយទឹកជំនន់។ …
Matt Blomberg និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/12986/