រដ្ឋាភិបាលកំពុងពិចារណាពីសំណើរបស់អូស្ត្រាលីសុំឲ្យកម្ពុជាទទួលយកជនភៀសខ្លួន
កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងពិចារណាសំណើរបស់រដ្ឋាភិបាលអូស្ត្រាលីឲ្យទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលស្ទាក់ចាប់បានពេលព្យាយាមចូលមកកាន់ប្រទេសនេះ។ ថ្លែងនៅក្រៅពិធីស្បថចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្មដែលទើបបង្កើតថ្មី លោក ស ខេង បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលីនិងកម្ពុជាមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/13489/