ស៊ុយអ៊ែត និង​យូនីសេហ្វ ផ្ដល់​ថវិកា​ជាង​ ៨ ​លាន​ដុល្លារ​ គាំទ្រ​ការអប់រំ​កុមារ

រាជរដ្ឋាភិបាល​ស៊ុយអ៊ែត និង​អង្គការ​យូនីសេហ្វ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការអនុវត្ត​គម្រោង​ភាព​ជា​ដៃគូ​ ដើម្បី​គាំទ្រ​ដល់​ការអប់រំ​សម្រាប់​កុមារ​នៅ​កម្ពុជា​ប្រកប​ដោយ​គុណភាព និង​បរិយាប័ន្ន​ក្នុង​ទំហំ​ថវិកា ៨,៣ ​លាន​ដុល្លារ​អាមេរិក​ រយៈពេល​ ៤ ​ឆ្នាំ​ (២០២០ ​ដល់ ២០២៣)​។ ការចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ Bjorn Haggmark ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការ​យូនីសេហ្វ​ក្រោម​អធិបតីភាព​លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ពុធ ទី​ ១៩ ខែកុម្ភៈ​នេះ​។ ...

វ៉ន ដារ៉ា
https://bit.ly/3a0uTNi