នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលនឹងលុបចោលការបង់ប្រាក់នៅផ្លូវជាតិលេខ៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រដ្ឋាភិបាលនឹងលុបចោលកិច្ចសន្យា របស់ខ្លួនជាមួយក្រុមហ៊ុន AZ Group of Companies ដែលបានប្រមូលប្រាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់តាំងពីឆ្នាំ២០០២មក។ ថ្លែងនៅឯរដ្ឋសភាក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹង ត្រៀមឯកសារឱ្យលោកចុះហត្ថលេខាក្នុងពេលឆាប់ៗនេះដើម្បីលុប ចោលកិច្ចសន្យា។ …