រដ្ឋាភិបាល​ទំនង​ជា​មិន​អាច​សម្រេច​គោលដៅកាត់​បន្ថយ​ការ​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​​ឆ្នាំ​២០២០

អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ផ្លូវ​គោក​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកាមួយ​ កាល​ពី​ម្សិល​មិញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ខិតខំ​បន្ថែម​ដើម្បី​ផាកពិន័យ​អ្នក​រំលោភ​បំពាន​ច្បាប់​ចរា​ចរណ៍​ទេ​នោះ​ គោលដៅ​ដែល​ចង់​កាត់​បន្ថយ​​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន​២០​ភាគរយ​ និង​ការ​ស្លាប់​ដោយសារ​បើក​បរ​ពេល​ស្រវឹង​ឲ្យបាន​៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០​​ គឺ​មិន​អាច​ទៅ​រួចឡើយ​។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពី​ឆ្នាំ​មុនមាន​ចំនួន​១.៩១០​នាក់​។​ តួលេខ​នេះ​ គឺ​មិន​សូវ​ជា​ប្រែ​ប្រួល​ឡើយ​​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ …

Simon Henderson និង ឃួន ណារីម
http://www.cambodiadailykhmer.com/news/12984/