សង្គមស៊ីវិលស្នើរដ្ឋាភិបាល ធានាគុណភាព សុវត្ថិភាពកន្លែងការងារកម្មករសំណង់
ក្រុមសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងធ្វើការងារ សម្រាប់កម្មករសំណង់ ក្រោយពីហេតុការណ៍បាក់រលំអគារចំនួន ៣ ដងកាលពីឆ្នាំមុន និងដើមឆ្នាំនេះដែលបណ្តាលឲ្យមានមនុស្សស្លាប់ជិត ៧០ នាក់ ដោយពួកគេគ្រោងរួមគ្នាជាង ១០០ ស្ថាប័ន នៃសង្គមស៊ីវិលនឹងដាក់ញត្តិទៅរដ្ឋាភិបាលសប្តាហ៍ក្រោយសុំឲ្យគិតអំពីរឿងនេះ។ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) និងមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារ និងសិទ្ធិមនុស្ស (CENTRAL) ក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញបានលើកយកញត្តិដែលគ្រោងដាក់ទៅរដ្ឋាភិបាលមកបញ្ជាក់ថា ការអនុវត្ដបទដ្ឋានសុវត្ថិភាពនៅតាមការដ្ឋានសំណង់នីមួយៗគឺជារឿងចាំបាច់បំផុត សម្រាប់ធានាដល់អាយុជីវិតមនុស្ស ធានាឱ្យមានប្រសិទ្ធភាពចំពោះការទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ។ …
វ៉ន ដារ៉ា
https://bit.ly/2QzxTt8