ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ចុះហត្ថលេខា​លើ​លិខិត​ចំហ​ទាក់ទង​ព្រៃឈើ

ក្រុមមន្ត្រី​អង្គការ​សង្គមស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ និង​និស្សិត​បញ្ញវន្ដ​ប្រមាណ​ ៧០ ​នាក់​ បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ​មួយ ដោយ​សម្តែង​ការយល់​ឃើញ​ថា រដ្ឋាភិបាល​នៅតែ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការអភិរក្ស​ព្រៃឈើ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ចង់​ឲ្យ​មានការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​។ ក្នុង​លិខិត​ចំហ​រួមមួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ៣០ ខែ ​សីហា សរសេរ​ថា បន្ទាប់ពី​តាមដាន​យ៉ាង​ហ្មត់ចត់​ទៅលើ​វិធានការ​ទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ ២០១៩ នេះ​ឃើញថា «​រដ្ឋាភិបាល​នៅមាន​ឆន្ទៈ​ស្ទាក់ស្ទើរ​ក្នុង​ការអភិរក្ស​ព្រៃឈើ​នៅឡើយ​» ដោយ​លើក​ហេតុផល​ថា រដ្ឋាភិបាល​មិន​ទាន់​បិទ​រោងចក្រ​អារឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ទូទាំង​ប្រទេស​នោះទេ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2jUdBgs