របាយការណ៍៖ ព្រៃឡង់​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​ការកាប់ឈើ​កើន​ឡើង​ជាង​៧០%​ក្នុង​ឆ្នាំ​២០១៩

របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​ឲ្យ​ដឹង​ថា​ ព្រៃឡង់​នៅ​កម្ពុជា ​បន្ត​បាត់បង់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង​៧០​ ភាគរយ ​ក្នុង​ឆ្នាំ​២០១៩​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​ របាយ​ការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ ការ​បាត់​បង់​ព្រៃឡង់​ក្នុង​ឆ្នាំ​២០១៩ ​មាន​ទំហំ​ធំ​ គឺ​ប្រមាណ​៧៥១០​ ហិកតា​ ដែល​កើន​ឡើង​៧៣%​ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨។ ​ របាយ​ការណ៍​បន្ថែម​ថា ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​បំផុត​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ​គឺ​ក្នុង​ឆ្នាំ​២០១៦​ ដែល​បំផ្លាញ​រហូត​ទៅ​ដល់​ជាង​១១.០០០​ហិកតា។​ …

ស៊ុន ណារិន
https://khmer.voanews.com/a/gov-t-usaid-criticized-for-inaction-over-severe-forest-loss-at-prey-lang-sanctuary/5478632.html