និស្សិតម្នាក់ត្រូវបានផ្តន្ទាទោសពីបទគំរាមដាក់គ្រាប់បែក តែទោសកាត់បន្ថយ
កាលពីសប្តាហ៍មុន សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោសឈ្មោះ តៅ សាវឿន អាយុ២៦ឆ្នាំ ពីបទគំរាមសម្លាប់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីប្រគល់សញ្ញាបត្រ ប៉ុន្តែនឹងតម្រូវឲ្យគាត់អនុវត្តទោសជាប់ពន្ធនាគារត្រឹម១ខែប៉ុណ្ណោះនៃទោសជាប់ពន្ធនាគាររយៈពេល១៥ខែ មានន័យថា គាត់គួរតែត្រូវបានដោះលែងនៅប៉ុន្មានថ្ងៃទៀត។
លោក តៅ សាវឿន ដែលជាអតីតនិស្សិតម្នាក់នៃសាកលវិទ្យាល័យ សៅស៍អីុស អេយសៀ (University of South-East Asia) នៅក្នុងក្រុងសៀមរាប បានលើកឡើងនៅក្នុងការបញ្ចេញមតិតាមហ្វេសប៊ុកកាលពីខែមុនថា គាត់នឹងដាក់គ្រាប់បែកនៅក្នុងពិធីប្រគល់សញ្ញាបត្រក្រោមអធិបតីភាពលោក ស ខេង ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28318/