ជន​ជាតិ​ភាគ​តិច​ទារ​ថ្លៃ​កាយ​ផ្នូរ​ដូន​តា ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២

ជនជាតិ​ដើម​ភាគ​តិច​រួម​មាន លាវ ព្នង គ្រឹង…ជា​ដើម ដែល​រស់​នៅ​ក្នុង​តំបន់​គម្រោង​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម ២ អះអាង​ថា នឹង​ស៊ូស្លាប់​នៅ​លើ​ដី​ដូនតា​មិន​ព្រម​ចេញ​ទៅ​តាំង​ទីលំនៅ​ថ្មី​ឡើយ បើ​អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន​មិន​ផ្ដល់​សំណង​ ១៥០០ ដុល្លារ ក្នុង ១ គ្រួសារ បន្ថែម​សម្រាប់​ការ​កាយ​ផ្នូរ​ដូនតា​ឲ្យ​ពួកគាត់។ … លោក​ មេគង្គ ​បន្ត​ថា មក​ទល់​ពេល​នេះ​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​គរ ប្រ​មាណ ៤៥ ភាគរយ​នៃ​ចំនួន​សរុប​ជាង​ ៥០០ ​គ្រួសារ បាន​ចាក​ចេញ​ទៅ​ទី​តាំង​ថ្មី​ជាមួយ​សំណង​ដី​ស្រែ​ ៥ ហិកតា ​និង​ដី​លំ​នៅ​ឋាន ២០x ៥០ ម៉ែត្រ ខណៈ​អ្នក​ភូមិ ៥៥ ភាគរយ​ទៀត​កំពុង​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញាធរ​គោរព​កិច្ច​សន្យា​ឆ្នាំ ២០១២ ​ដែល​​ថានឹង​ផ្ដល់​ដី​ស្រែ ៥ ហិកតា ដី​លំនៅឋាន​ទំហំ​ ៥០x១០០ ម៉ែត្រ និង​សំណង​ផ្នូរ​ដូនតា ១៥០០ ដុល្លារ ១ គ្រួសារ​ផង។ …

ឃុត សុភចរិយា
http://bit.ly/1MrFCTf