អាជ្ញាធរ​ផ្តល់​កម្មសិទ្ធិ​ដី​ឲ្យ​អ្នក​ បឹង​កក់​

អាជ្ញាធរ​រាជធានី​ កាលពី​ម្សិលមិញ​ បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​តំបន់​ បឹង​កក់​ចំនួន​ ១៧​ គ្រួសារ​បន្ថែម​ទៀត​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​យ៉ាង​ក្តៅ​គគុក​ ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញពី​តំបន់​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ ៦​ឆ្នាំ​មក​ហើយ​។​ ​ពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​ ១៧​ នាក់​ ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ពី​អភិបាល​រាជធានី​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ កាលពី​ព្រឹក​ម្សិលមិញ​ អ្នកស្រី​ សួង​ សម័យ​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈពេល​មួយ​ខែ​បី​ថ្ងៃ​ ដោយសារ​តែ​ការ​ចូលរួម​តវ៉ា​ការពារ​ផ្ទះ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​បណ្ដេញចេញ​នោះ​ បាន​សម្ដែង​ក្ដី​ត្រេកអរ​ជា​ខ្លាំង​ បើ​ទោះបីជា​អ្នកស្រី​ ត្រូវ​បាត់បង់​ដី​របស់​គាត់​មួយ​ចំនួន​ក្ដី​។​ …

ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/111417-2014-03-04-03-42-01