សភា​បង្កើត​ក្រុម​តាក់តែង​ច្បាប់​គ្រប់​គ្រង​ផ្ទះ​ជួល

រដ្ឋសភា បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​រៀបចំ​តាក់​តែង​សេចក្តី​ស្នើ​ច្បាប់ ស្តីពី​ភតិសន្យា​ពិសេស ឬ​កិច្ច​សន្យា​ជួល​ផ្ទះ សម្រាប់​វិស័យ​សង្គមកិច្ច ដែល​ច្បាប់​នេះ​នឹង​ធានា​ដល់​ផល​ប្រយោជន៍​រវាង​ម្ចាស់​ផ្ទះ​និង​អ្នក​ជួល ព្រម​ទាំង​បញ្ចៀស​នូវ​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ​ផង។ យោង​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​សៅរ៍ របស់​ប្រធាន​ថ្នាក់​ដឹកនាំ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​ប្រធាន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មាន​សមាស​ភាព ៨​រូប ក្នុង​នោះ ៤​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៤ រូប​ទៀត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោក ប៉ែន បញ្ញា ជា​ប្រធាន លោក អ៊ូ ច័ន្ទ​ឫទ្ធិ អនុ​ប្រធាន លោក​ស្រី កែ សុវណ្ណ​រតន៍ លោក ប៉ាល់ សំអឿន លោក ម៉ៅ មុនី​វណ្ណ លោក​ស្រី កែ ច័ន្ទមុនី និង​លោក យី វណ្ណ​ដេត ជា​សមាជិក។ …

ប៉ិច សុធារី
http://bit.ly/1zEq9me