សភាបង្កើតក្រុមតាក់តែងច្បាប់គ្រប់គ្រងផ្ទះជួល
រដ្ឋសភា បានបង្កើតក្រុមការងារមួយដើម្បីរៀបចំតាក់តែងសេចក្តីស្នើច្បាប់ ស្តីពីភតិសន្យាពិសេស ឬកិច្ចសន្យាជួលផ្ទះ សម្រាប់វិស័យសង្គមកិច្ច ដែលច្បាប់នេះនឹងធានាដល់ផលប្រយោជន៍រវាងម្ចាស់ផ្ទះនិងអ្នកជួល ព្រមទាំងបញ្ចៀសនូវការដំឡើងថ្លៃជួលផ្ទះផង។ យោងតាមសេចក្តីសម្រេចចុះថ្ងៃសៅរ៍ របស់ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងប្រធានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឲ្យដឹងថា ក្រុមការងារនេះមានសមាសភាព ៨រូប ក្នុងនោះ ៤រូប មកពីគណបក្សប្រជាជនកម្ពុជា និង ៤ រូបទៀត មកពីគណបក្សសង្គ្រោះជាតិ រួមមាន លោក ប៉ែន បញ្ញា ជាប្រធាន លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន លោកស្រី កែ សុវណ្ណរតន៍ លោក ប៉ាល់ សំអឿន លោក ម៉ៅ មុនីវណ្ណ លោកស្រី កែ ច័ន្ទមុនី និងលោក យី វណ្ណដេត ជាសមាជិក។ …
ប៉ិច សុធារី
http://bit.ly/1zEq9me