អង្គការ​សង្គម​ស៊ី​វិល​រំពឹង​ទុក​ពី​ការ​ចូលរួម​មតិ​បន្ត​ទៀត​ លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​

អង្គការសិទ្ធិមនុស្ស​ និង​អភិវឌ្ឍ​ន៍ និយាយ​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ នឹង​កាន់តែ​មាន​ប្រយោជន៍​សម្រាប់​សាធារណជន​ ប្រសិនបើ​ច្បាប់​នេះ​ ទទួល​បានការ​ចូលរួម​មតិយោបល់​មក​ពី​ខាងក្រៅ​រាជរដ្ឋាភិបាល​។​

​នៅ​ស​ប្តា​ហ៍​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ បាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ ដោយ​រំពឹង​ពី​ការ​ចូលរួម​មតិ​ ដែល​មិន​បាន​កើត​មាននៅ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​នេះ​ រាប់​ល​បញ្ចូល​ទាំង​ច្បាប់​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហជីព​។​…​

ហ៊ុល រស្មី
http://www.voacambodia.com/content/groups-hope-for-continued-input-on-draft-law-on-information-access/3093543.html