កំណើន​​​ភ្ញៀវ​​​ទេស​​​​​​ចរ​​​បង្អង់​​​ល្បឿនមក​​​នៅកម្រិត​​​ទាប​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ

យោ​​​​​ង​​​តាម​​​តួលេខ​​​បឋម​​​ដែល​​​ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ផ្តល់​​​ឲ្យ​​​កាល​​​ពី​​​ម្សិលមិញ បង្ហាញ​​​ថា​​​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​បាន​​​បង្អង់​​​ល្បឿន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​នៅ​​​កម្រិត​​​ទាប​​​បំផុត​​​ ចាប់​​​តាំង​​​ពី​​​មាន​​​វិបត្តិ​​​ហិរញ្ញវត្ថុ​​​ពិភព​​​លោក​​​មក​​​។ លោក​​​ គង់ សុភារៈ ប្រធាន​​​នាយក​​​ដ្ឋាន​​​ស្ថិតិ​​​នៃ​​​ក្រសួង​​​ទេសចរណ៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ ដែល​​​មក​​​ដល់​​​ប្រទេស​​​កម​​​្ពុជា​​​តាម​​​គ្រប់​​​មធ្យោបាយ​​​នៃ​​​ការ​​​ធ្វើ​​​ដំណើរ​​​ បាន​​​ឈាន​​​ដល់​​​៤,៥​​​លាន​​​នាក់​​​កាល​​​ពី​​​​​ឆ្នាំ​​​មុន​​​ដោយ​​​កើន​​​ឡើង​​​តែ​​​៦,៨​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ពី​​​ចំនួន​​​៤,២​​​លាន​​​នាក់​​​ក្នុង​​​​​​ឆ្នាំ​​​២០១៣​​​។ …

ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/22193/