អង្គការ HFCA និង CCF សម្រេចបន្តភាពជាដៃគូដល់ឆ្នាំ២០២៩ ដើម្បីរួមគ្នាផ្តល់ឱកាសឱ្យក្មេងក្រីក្រអាចកសាងជីវិតដ៏ប្រសើរមួយ
ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍក្មេងៗ ទាំងលើចំណេះដឹង ដែលទទួលបានពីការសិក្សានៅសាលា និងជំនាញទន់ ទទួលបានតាមរយៈការលេងកីឡាបាល់ទាត់នោះ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) និងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូរហូតដល់ឆ្នាំ ២០២៩ បន្ទាប់ពីអង្គការទាំង២នេះ ទទួលបានលទ្ធផលផ្លែផ្កា សម្រាប់ការជួយដល់ក្មេងក្រីក្រ ចំពោះការចាប់ដៃគ្នាតាំងពីឆ្នាំ ២០០៩មក។ …