អាជ្ញាធរសុខាភិបាលអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នជំងឺគ្រុនផ្តាសាយ ក្រោយលទ្ធផលតេស្តបង្ហាញវិជ្ជមានលើសំណាក១ក្នុងចំណោម៣
ក្នុងចំណោមសំណាកចំនួន ៣៦សំណាក ដែលបានយកទៅពិនិត្យរកមេរោគគ្រុនផ្តាសាយក្នុងអំឡុងសប្តាហ៍ទី៣៩ (ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែកញ្ញា) មានសំណាកចំនួន ១២ បានបង្ហាញលទ្ធផលវិជ្ជមាន។ ករណីនេះបានជំរុញឱ្យក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជនឱ្យបង្កើនការយកចិត្តទុកដាក់លើអនាម័យ និងវិធានការការពារជំងឺផ្លូវដង្ហើមក្នុងអំឡុងរដូវវស្សា។ …