​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទប់ស្កាត់​ការ​ព្យាបាល​ជំងឺ​ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​បន្ថែម​ទៀត​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ត្រូវ​ទប់ស្កាត់​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ទៅ​ព្យាបាល​ជំងឺ​នៅ​តាម​ពេទ្យ​ឯកជន​ដែល​គ្មាន​វិជ្ជាជីវៈ​ឬ​សញ្ញាបត្រ​ត្រឹមត្រូវ​ ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​ ជា​ពិសេស​អាច​ងាយ​នឹង​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​ C​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ថ្លែង​ក្នុង​វេទិកា​តុមូល​ ស្តី​ពី​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ​ ដោយ​បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ត្រូវ​លុប​បំបាត់​ទាំងស្រុង​នូវ​សេវា​សុខាភិបាល​ខុសច្បាប់​ និង​ត្រូវ​ចាត់ចែង​រៀបចំ​ឯកសារ​គតិយុត្តិ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ត​ ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដើម្បី​ការពារ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​ …​

ប៉ិច សុធារី
https://bit.ly/2mnxFsf