ការសិក្សាបង្ហាញថា ការពាក់មួកសុវត្ថិភាពធ្វើឲ្យរដ្ឋាភិបាលអាចសន្សំសំចៃថវិកាបានរាប់រយលានដុល្លារ
អង្គការសុវត្ថិភាពផ្លូវថ្នល់មួយបានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលអាចសន្សំសំចៃថវិកាបានជិត១០០លានដុល្លារ ចន្លោះពេលនេះដល់ឆ្នាំ២០២០ ប្រសិនបើរដ្ឋាភិបាលអនុម័តសេចក្ដីព្រាងច្បាប់ចរាចរណ៍ និងអនុវត្តការពាក់មួកសុវត្ថិភាពជាកំហិតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកស្រី ម៉ាដេឡេន ខារ៍ (Madeleine Carr) អ្នកតស៊ូមតិ និងជាអ្នកប្រឹក្សាផ្នែករៀបចំផែនការយុទ្ធសាស្ត្រនៅអង្គការមូលនិធិបង្ការរបួសអាស៊ី ហៅកាត់ថា AIPF បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសិក្សាអំពីអត្ថប្រយោជន៍នៃច្បាប់បែបនេះ បានរកឃើញថា ការខូចខាតទ្រព្យសម្បត្តិ ការប៉ះពាល់ដល់ការងាររដ្ឋបាល ការចំណាយលើការព្យាបាល និងការបាត់បង់អាយុជីវិត នឹងធ្លាក់ចុះខ្លាំង ដោយករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់តិចតួច។ …
Lauren Crothers និង អ៊ាង ម៉េងឡេង
http://www.cambodiadailykhmer.com/news/14178/