តំបន់​ស្ថានីយ​ស្ល​ដែក​សម័យ​អង្គរ​ត្រូវ​បង្កើត​ជា​ឧទ្យាន​ជាតិ

ស្ថានីយ​ឧស្សាហកម្ម​ដែក​មុន​សម័យ​អង្គរ​មួយ​ក្នុង ខេត្ត​ព្រះវិហារ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​ឲ្យ​បង្កើត​ទៅ​ជា «ឧទ្យាន​ជាតិ​ផ្នែក​បុរាណវិទ្យា» ជា​លើក​ដំបូង​នៅ កម្ពុជា ដើម្បី​អភិរក្ស​កេរ​ដំណែល​វប្បធម៌​ឧស្សាហកម្ម ដែក​បុរាណ និង​ប្រវត្តិសាស្រ្ត​ដ៏​រុងរឿង​នៃ​អាណាចក្រ ខ្មែរ សម័យ​បុរាណ។ ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០៤១៤/៤៣៦ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​ត្រាស់​បង្គាប់​ឲ្យ​បង្កើត​ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា តេជោ​សែន ឫស្សី​ត្រឹប ទៅ​ជា «ឧទ្យាន​ជាតិ​ផ្នែក​បុរាណវិទ្យា ប្រវត្តិសាស្រ្ត វប្បធម៌ និង​ធម្មជាតិ» ក្នុង​គោល​បំណង​ធានា​និរន្តរភាព​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​និង​ការ​ការពារ​បេតិកភណ្ឌ​ជាតិ បរិស្ថាន និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នោះ។ …  

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/113486-2014-04-25-03-50-05