សៅ សុខា ថា​មាន​ការ​​បក​ស្រាយ​ខុស​​អំពី​ទស្សន​​​និយាយ​ពី អ៊ីត្លែរ

មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​នាយឧត្តម​សេនីយ៍ សៅ សុខា​ ​បាន​វាយ​បក​ពី​ម្សិលមិញ​ទៅ​លើ​​របាយការណ៍​ដែល​ថា លោក​ប្រកាន់​យក​ទស្សនៈ​តាម​មេដឹកនាំ​ផ្តាច់​ការ​ណាស៊ី ​អ៊ីត្លែរ ដោយ​ហៅ​ការ​អត្ថាធិប្បាយ​ពី​លោក​ថា ត្រូវ​​គេ​យក​ទៅបក​ស្រាយ​ខុស។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ ១៥ មករា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ទៅ​អ្នក​ចូល​រួម​ថា លោក​«រៀន​តាម​អ៊ីត្លែរ»។ … លោក​បន្ត​ថា ក្នុង​នាម​ជា​មេ​បញ្ជា​ការ​លោក​មាន​ការ​ទទួល​ខុស​ត្រូវ​​ ក្នុង​ការ​បង្រៀន​​មន្រ្តី​ថ្នាក់​ក្រោម​ពី​មេរៀន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ដើម្បី​កុំ​ឲ្យ​អំពើ​នោះ​កើត​មាន​ឡើង។ …

ជាង សុខា
http://bit.ly/1BSygB4