អង្គការសិទ្ធិមនុស្ស ស្នើអាជ្ញាធរបង្ហាញមុខសកម្មជនដីធ្លីបាត់ខ្លួន
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) អំពាវនាវ កាលពីចុងសប្តាហ៍មុន ឲ្យអាជ្ញាធរកម្ពុជា បង្ហាញខ្លួនសកម្មជនដីធ្លីម្នាក់ នៅខេត្តព្រះវិហារ ដែលបានបាត់ខ្លួនអស់រយៈពេល ២ ខែ ក្រោយទាហានចាប់ខ្លួនកាលពីខែមករាកន្លងទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ Human Rights Watch ចេញថ្ងៃទី ២០ ខែ មីនា បាននិយាយថា កាលពីថ្ងៃទី ២០ ខែមករា លោកស៊ុំ ម៉ឺន អាយុ ៥៤ ឆ្នាំ និងកូនប្រុសគាត់ ត្រូវបានយោធាមកពីទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ២៦១ ស្ថិតនៅក្រោមទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ នៃកងយោធពលខេមរភូមិន្ទ ចាប់ខ្លួនពេលកំពុងបើកគោយន្តដឹកសម្ភារលក់ដូរ។ …
ឡុង គីមម៉ារីតា
https://bit.ly/2WraOJh