ខេត្ត ៤ ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស ​ខណៈ​ខេត្ត​ សៀមរាប ​រារាំង

ប្រជា​សហគមន៍​ដីធ្លី បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ៤ ​ក្នុង​ចំណោម​ ៥ បាន​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​នានា និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ១០ ​ធ្នូ​ដើម្បី​ទាមទារ​ឲ្យ​មាន​នូវ​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​សង្គម​ព្រម​ទាំង​​ទាមទារ​ឲ្យ​មាន​ការ​​ដោះលែង​សកម្មជន​បរិស្ថាន ៤ នាក់​ដែល​កំពុង​ជាប់​ឃុំ​ពន្ធនាគារ​ប៉ុន្តែ​សម្រាប់​នៅ​ខេត្ត​សៀមរាប​អាជ្ញាធរ​បាន​រារាំង​​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ឡើយ។

ខេត្ត​ទាំង​ ៥ ដែល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ​ក្រោម​ប្រធាន​បទ «យុត្តិធម៌​សង្គម ​និង​យុត្តិធម៌ ១៥ ​» រួម​មាន​ខេត្ត​កោះកុង សៀមរាប តាកែវ ក្រចេះ និង​​ខេត្ត​ស្វាយរៀង​។ …

ប៉ិច សុធារី
http://bit.ly/1lNXb3W