ការ​ចាប់ខ្លួន​ការ​ជួញដូរ​មនុស្ស​មានការ​កើនឡើង​

ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (​គ​.​ជ​.​ប​.​ជ​) ​បាន​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ចំនួន​ ១៣១​ ករណី​ ចាប់ពី​ខែមករា​ដល់​ខែតុលា​ ដែល​បាន​កើនឡើង​ ២២​ ករណី​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​ គ​.​ជ​.​ប​.​ជ​ កាលពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា​ មាន​ករណី​ចំនួន​ ១២៨​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការក្រុង​ និង​ខេត្ត​ ដើម្បី​បន្ត​ចំណាត់ការ​ ដែល​ច្រើន​ជាង​ ៣៥​ ករណី​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50660947/human-trafficking-arrests-on-the-rise/