លោក ហ៊ុន សែន ប្រកាសដំឡើងប្រាក់ខែដល់គ្រូបង្រៀន និងគិលានុបដ្ឋាក
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផែនការបីដំណាក់កាលដើម្បីដំឡើងប្រាក់ខែដល់មន្ត្រីរាជការ ដែលធ្វើការក្រោមក្រសួងអប់រំ និងក្រសួងសុខាភិបាល ដោយការដំឡើងប្រាក់ខែជំហានដំបូងនឹងត្រូវធ្វើឡើងនៅខែកញ្ញា។ ថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានលើកឡើងថា ប្រាក់ខែគោលសម្រាប់គ្រូបង្រៀននឹងត្រូវដំឡើងចាប់ពីប្រហែល១០៥ដុល្លារ រហូតដល់ប្រហែល១៣៨ដុល្លារត្រឹមខែមេសា ឆ្នាំក្រោយ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/18825/