សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនជាង ៧% ក្នុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់ក្នុងអត្រាជាង ៧ ភាគរយ ដែលមានតម្លៃ ២៤ ពាន់លានដុល្លារ នៅឆ្នាំ ២០១៩ នេះ ដោយសារតែលទ្ធផលឧស្សាហកម្មល្អ ដែលជួយឲ្យមានប្រាក់ចំណូលក្នុងស្រុកកើនឡើង។ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) កាលពីថ្ងៃទី ១១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា យោងតាមការវាយតម្លៃរបស់ក្រុមប្រឹក្សាធនាគារជាតិកាលពីចុងខែវិច្ឆិកា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនរឹងមាំក្នុងអត្រា ៧,១ ភាគរយ នៅក្នុងឆ្នាំ ២០១៩។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រាខ្ពស់ជាងគេក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ …
ធូ វិរៈ
https://bit.ly/36zHtkD