លោក ហ៊ុន សែន ​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​​​​ ដោយ​​​នាំ​​​មកជាមួយ​​​​​​នូវ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ចំនួន​​​

យោង​​​តាម​​​​​​ទី​​​ប្រឹក្សា​​​មួយ​​​រូប​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្រ្តី​​​ ហ៊ុន សែន បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ត្រឡប់​​​មក​​​ពី​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​វិញ​​​ហើយ​​​ ដោយ​​​នាំ​​​មក​​​ជាមួយ​​​នូវ​​​ការ​​​​ឯកភាព​​​លើក​​​ិច្ច​​​ព្រម​​​ព្រៀង​​​​​​មួយ​​​​​​ចំនួន​​​​​​ជាមួយ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែលមាន​​​បំណង​​​បង្កើត​​​សាកលវិទ្យាល័យ​​​កសិកម្ម​​​​​​មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​ជំនួយ​​​ពី​​​​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ផង​​​ដែរ​​​។​​​ នៅពេល​​​ថ្លែង​​​​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​អាកាសយានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​​ ពេល​​​លោក​​​ ហ៊ុន សែន ត្រឡប់​​​មក​​​វិញ​​​ លោក កៅ គឹមហួន រដ្ឋ​​​មន្ត្រី​​​អម​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ បាន​​​លើក​​​​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រើ​​​ឱកាស​​​នៃ​​​កិច្ច​​​ប្រជុំ​​​​កំពូល​​​អាស៊ាន​​​-កូរ៉េ​​​ខាង​​​ត្បូង​​​​​​ដើម្បី​​​​​​ស្នើ​​​ឲ្យ​​​ទី​​​ភ្នាក់​​​ងារ​​​កិច្ច​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​កូរ៉េ​​​ (Koica) ​​​ជួយ​​​ផ្តល់​​​មូល​​​និធិ​​​ដើម្បី​​​បង្កើត​​​សាកល​​​វិទ្យាល័យ​​​អភិវឌ្ឍ​​​ន៍ជ​​​ន​​​បទ​​​ថ្មី​​​មួយ។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21282/