លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ជំរុញ​ដល់​ប្រជាពលរដ្ឋ​ ដាំ​ដំណាំ​ និង​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​ផ្ទះ​ សម្រាប់​ទទួលទាន​

លោក​ ហ៊ុន​ សែន​ បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ ដាំ​ដំណាំ​ និង​បន្លែ​គ្មាន​ជាតិ​គីមី​ សម្រាប់​ទទួលទាន​ ដើម្បី​សុខភាព​ទាំងអស់​គ្នា​ ខណៈ​ដែល​ដី​នៅ​កម្ពុជា​មាន​ជីជាតិ​អំណោយផល​ល្អ​សម្រាប់​ដំណាំ​កសិកម្ម​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ កាលពី​ថ្ងៃអាទិត្យ​ថា​ នៅ​ជុំវិញ​ផ្ទះ​របស់​លោក​ មាន​ដាំ​ដុះ​ដំណាំ​ និង​បន្លែបង្កា​ផ្សេងៗ​ដែល​គ្មាន​ដាក់​ជីគីមី​ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូបអាហារ​។​ លោក​បន្ត​ថា​ ការ​ដាំ​ដំណាំ​ផ្លែ​ឈើ​ និង​បន្លែ​ដែល​គ្មាន​ដាក់​ជីគីមី​នេះ​ គឺ​ដើម្បី​សុខភាព​ទាំងអស់​គ្នា​ ទាំង​អ្នក​ដាំ​ និង​អ្នក​ប្រើប្រាស់​។​ …

ប៉ិច​ សុធារី
https://bit.ly/2w31hNo