ក្មួយស្រីរបស់លោក ហ៊ុន សែន បើកក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកពន្ធដារនៅកម្ពុជា
យោងតាមបុគ្គលិករបស់ក្រុមហ៊ុន HML បានឲ្យដឹងថា ក្រុមហ៊ុនច្បាប់ និងពិគ្រោះយោបល់ក្នុងស្រុកមួយនេះបានចាប់ដៃគូជាមួយក្រុមហ៊ុន XAT Tax Corp. ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដើម្បីបង្កើត ក្រុមហ៊ុនពិគ្រោះយោបល់មួយដែលផ្តោតសំខាន់ទៅលើផ្នែកពន្ធដារនៅ ក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា លោកស្រី ហ៊ុន គឹមឡេង ដែលជាក្មួយស្រីរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុន HML ហើយថែមទាំងជាភរិយារបស់លោក នេត សាវឿន អគ្គស្នងការនគរបាល ជាតិផងដែរ។ ក្រុមហ៊ុនពិគ្រោះយោបល់ ដែលមានឈ្មោះថា HML XAT Consulting Co., Ltd. នឹងប្រារព្វពិធីសម្ភោធក្នុងថ្ងៃនេះ នៅសណ្ឋាគារ អាំងទែ កង់ទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន XAT Tax Corp. បានបើកដំណើរការនៅទីក្រុង តូក្យូ កាលពីខែមករាឆ្នាំ២០០៤ និងទំនងជាក្រុមហ៊ុនតូចល្មមមួយ ដែលមានបុគ្គលិកសរុប៣៣នាក់ និង មានសាខាមួយនៅទីក្រុងបាងកក នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន នេះ។…
Joshua Wilwohl
http://www.cambodiadailykhmer.com/news/8439/