ក្មួយ​ស្រី​របស់​លោក​ ហ៊ុន​ សែន​ បើក​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​ពន្ធដារ​នៅ​កម្ពុជា

យោង​តាម​បុគ្គលិក​របស់​ក្រុមហ៊ុន​ HML បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ច្បាប់ ​ និង​ពិគ្រោះ​យោបល់​ក្នុង​ស្រុក​មួយនេះ​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន  XAT Tax​​ Corp. ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ ដើម្បី​បង្កើត​ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ពន្ធដារ​នៅ​ ក្នុង​ប្រទេស​កម្ពុជា។ គួរ​បញ្ជាក់​ថា​ លោក​ស្រី​ ហ៊ុន ​គឹម​ឡេង ដែល​ជា​ក្មួយ​ស្រី​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ន សែន គឺ​ជា​ប្រធាន​និង​ជា​សហ​ស្ថាបនិកក្រុមហ៊ុន​  HML ហើយ​ថែម​ទាំងជា​ភរិយា​របស់​លោក​ នេត​ សាវឿន អគ្គ​ស្នង​ការ​​​នគរ​បាល​ ជាតិផង​ដែរ​។ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ ដែល​មាន​ឈ្មោះ​ថា​ HML XAT Consulting Co., Ltd. នឹង​ប្រារព្វពិធី​សម្ភោធ​ក្នុង​ថ្ងៃ​នេះ​ នៅ​សណ្ឋាគារ​ អាំងទែ​ កង់​ទីណង់​តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ XAT  Tax Corp. បាន​បើក​ដំណើរ​ការ​នៅ​ទីក្រុង តូក្យូ កាលពី​ខែ​មករា​ឆ្នាំ​២០០៤  និង​ទំនង​ជា​ក្រុមហ៊ុន​តូច​ល្មម​មួយ​ ដែល​មាន​បុគ្គលិក​សរុប​៣៣​នាក់ និង​ មាន​សាខា​មួយ​នៅ​ទីក្រុង​បាងកក នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់ក្រុម​ហ៊ុន​ នេះ​។…

Joshua Wilwohl
http://www.cambodiadailykhmer.com/news/8439/